រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់រវាងក្លឹបបឹងកេត ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ដែលបានប្រព្រឹត្តិនៅយប់ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា បានទាក់ទាញអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា- AKP ។
អ្នកចូលរួមទស្សនាការប្រកួតនេះ បានយកតុក្កតាទៅជាមួយ ហើយបានបោះនៅបរិវេណនោះ ដើម្បីក្រុមការងារប្រមូលយកទៅជូនដល់កុមារភៀសសឹកកម្ពុជា ដែលកំពុងនៅមណ្ឌលសុវត្ថិភាពនានា ៕ រូបថត៖ យឹម សុវឌ្ឍនា



Tags:
សិល្បៈនិងកីឡា
