ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្រផលិតសម្ភារៈ ..ស្រុកអង្គស្នួល

 

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំ  បង្កើតរោងចក្រផលិតសម្ភារៈធ្វើពីប្លាស្ទិក និងសម្ភារៈធ្វើពីលោហធាតុ របស់ក្រុមហ៊ុន (WINGIN PACK ACCESSORIES CO., LTD.) ដែលមានទីតាំងស្ថិតនៅភូមិព្រៃក្រោយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីអជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។

សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមដំណើរការមានតម្រូវការពលកម្មចំនួន ១៩នាក់ ក្នុងនោះបរទេសចំនួន ២នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៦២នាក់ ក្នុងនោះបរទេសចំនួន ២នាក់។ ដោយ: កុល គន







Previous Post Next Post