អន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តតាកែវ រួមគ្នាចុះពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២






ខេត្តតាកែវ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ អន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នាចុះពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២។

លោកអ្នកនាំពាក្យរូបនេះ​ បានឱ្យដឹងទៀតថា​ ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២​ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ នៅចំណុចភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

សូមបញ្ជាក់ជូនជ្រាបថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប)។ នេះបេី​តាមការបញ្ជាក់ពី​លោក​ ផន​ រឹម​៕


Previous Post Next Post