រន្ធត់ទាំងយប់! ម៉ូតូប៉ះព្រូស បណ្តាលឱ្យស្ត្រីម្នាក់បាក់ជើងលៀនឆ្កឹងចេញក្រៅ

 

(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវបេតុងឡើងមកផ្លូវជាតិលេខ៤ កែងទល់មុខហាងកាហ្វេនិង ហាងស្រាកាឡូក រ៉ង់ រស្មី  ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ បណ្ដាលឲ្យស្ត្រីម្នាក់ដែលជិះម៉ូតូរងរបួសធ្ងន់ធ្ងរ បាក់ជើងលៀនឆ្កឹងជង្គង់ចេញមកក្រៅ  បញ្ជូនទៅមន្ទីរពេទ្យ។តា


មប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ និងរថយន្តម៉ាកព្រូស ខណៈកំពុងធ្វើដំណើរផ្ទុយទិសគ្នា ម៉ូតូបើកមកពីទិសខាងលិចធ្វេងដៃ ចំណែករថយន្តបើកចេញពីផ្លូវបេតុងភូមិព្រៃទន្លាប់ មិនឈប់មើលធ្វេង ស្តាំង ក៍បើកចេញបណ្តាលឲ្យម៉ូតូបើកលឿនបុករថយន្តលាន់លឺដូចរន្ទះ ភ្លាមៗនោះ អ្នកបើកបររថយន្តបានចុះរត់បាត់ស្រមោលតែម្តង។


ករណីនេះដែរ សមត្ថកិច្ចស្រុកអង្គស្នួល កំពុងចុះអន្តរាគមន៍ដើម្បីដោះស្រាយ និងស្រាវជ្រាវបន្តតាមនីតិវិធី។

ដោយ: កុល គន











Previous Post Next Post