លោកវរសេនីយ៍ឯក មាន សំណាង អធិការ នគរបាលស្រុកអង្គស្នួល

ខេត្តកណ្តាល  : ដោយមានមតិដឹកនាំរបស់លោកឧត្ត​មសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ 

នៅថ្ងៃ​ ពុធ​​​ ២រោច​ ខែ​ បឋមាសាឍ​​​ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០​ ត្រូវនឹងថ្ងៃទី​ ០១ ខែ​ កក្កដា​​​ ​​ ឆ្នាំ២០២៦ វេលា​ម៉ោង១៥.០០នាទី ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការ នគរបាលស្រុកអង្គស្នួល បានដឹកនាំលោក​អធិការរង លោក​នាយ​ផ្នែក​ លោកនាយ​ប៉ុស្តិ៍ទាំង១០ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក​ វ៉ែន ម៉ុង ថ្ងៃខែឆ្នាំកំណេីត​១៣.០៤.១៩៧២​ អត្តលេខ​៤០៤៣៣​ មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលេី នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​  ដែលបានទទួលមរណៈភាពកាលពីថ្ងៃអង្គារ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ​ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិពណ្ណរាយ  ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 


​​-សពបានតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព  ។ 

នាឱកាសនេះ​ លោកវរសេនីយ៍ឯក មាន សំណាង ក្នុងនាម នាយនគរបាល នាយនគរបាលរង និងពលនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ដល់ក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាម៉ី លោកឪពុក លោកតា​ ដ៏មានព្រហ្មវិហារធម៌ម្នាក់នេះ ក៏ដូចជាការបាត់បង់នូវយុទ្ធមិត្តដ៏ក្លាហាន ស្មោះត្រង់ ចំពោះជាតិ មាតុភូមិ របស់កម្លាំងនគរបាលស្រុកអង្គស្នួល ផងដែរ ។

   ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ​ លោកអធិការនគរបាលស្រុក បាននាំមកនូវបច្ច័យចំនួន ២.៥៩០.០០០រៀល​ (ពីរលានហាសិបប្រាំបួនមុឺនរៀល)ដែលបានមកពីការចូលរួមបុណ្យ និងរំលែកទុក្ខ របស់កងកម្លាំងនគរបាលស្រុកអង្គស្នួល ប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ ។










Previous Post Next Post