ឃុំខ្លួន​មេ​កន្ទុយលេខ​ឆ្នោត​វៀតណាម ​ជ្រក​ក្រោម​ស្លាក«​វី​ង»​នៅ​ផ្សារ​ឌុ​យ​មិ​ញ ដាក់​ពន្ធនា​គារ​​ម​២​ព្រៃ​ស​ជា​បណ្តោះអាសន្ន

 ភ្នំពេញ៖ លោក ឈិ​ន មក​រា ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​០៣ ​កញ្ញា ឆ្នាំ​២០២៦ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​មេ​កន្ទុយលេខ​ឆ្នោត​វៀតណាម​ ​ជ្រក​ក្រោម​ស្លាក​ «​វី​ង​» ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ជាប់​ពាក់​ព័ន្ធ​ករណី​បើក​កន្លែង​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ ​។


តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ឈ្មោះ ជា គឹ​ម​ហុង ហៅ ម៉ី ភេទ​ស្រី កើត​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​១៩៩៦ មាន​ទីលំនៅ​មុន​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​៥BEO ផ្លូវ​លេខ​១០៩ សង្កាត់​វាលវង់ ខណ្ឌ​៧ មក​រា រាជធានី​ភ្នំពេញ​ ។ ជន​នេះ ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​បើក​កន្លែង​លេងល្បែង​ស៊ីសង​.​ប្រព្រឹត្ត​នៅផ្ទះ​លេខ​៥BEO ផ្លូវ​លេខ​១០៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៦ តាម​បញ្ញត្តិ​មាត្រា​៥ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ ។


បើ​និយាយ​ពី​ច្បាប់​ស្តី​ពី​ការ​បង្កា​ប​ល្បែងស៊ីសង​ជំពូក​ទី​៣ ទោស​ប្បញ្ញត្តិត្រង់​មាត្រា ៥ «​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ដល់​២០​លាន​រៀល និង​ដាក់គុក​ពី​១​ឆ្នាំ​ដល់ ​៥ឆ្នាំ ចំពោះ​អ្នក​បើក​កន្លែង​លេងល្បែង​ស៊ីសង និង​អ្នកកាន់កាប់​ល្បែងស៊ីសង​អ្នក​ចាត់ចែង និង​ភ្នាក់​ងារ​ស៊ីសង ​។ ដីកា​បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ដាក់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ជា​បណ្តោះអាសន្ន​។


សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​៧​មក​រា បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ «​ឆ្នោត​វៀតណាម»​ដុះ​ស្លែ​មួយ​កន្លែង ជ្រក​ក្រោម​ស្លា​ក«វី​ង​»វេរ​លុយ ស្ថិត​នៅផ្ទះ​លេខ​៥E0 ផ្លូវ​លេខ​១០៩ សង្កាត់​វាលវង់ ខណ្ឌ​៧ មក​រា រាជធានី​ភ្នំពេញ ដោយ​បាន​ធ្វើ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ ជា គឹ​ម​ហុង ហៅ ចែ​ម៉ី អាយុ​៣១​ឆ្នាំ នឹង​បាន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​៧​មក​រា ត្រៀម​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ​។


​ការ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ឆ្នោត​វៀតណាម​ខាងលើ​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក​វរ​សេនីយ៍ឯក ជុន ប៊ុ​ន​ណា​ន អធិការ​នៃ​អ​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​៧ មក​រា ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាន​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​។



​


គួរ​កត់​សម្គាល់ថា ទីតាំង​​កត់​ឆ្នោត​វៀតណាម​ ហៅ​កន្ទុយលេខ​ខាងលើ​នេះ ជ្រក​ក្រោម​ស្លាក​«វី​ង»​វេរ​លុយ កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​អ្នក​ណា​ដឹង​ថា ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ល្បែង​ស៊ី​សង​ដែល​ច្បាប់​បាន​ហាមឃាត់​នោះ​ឡើយ ព្រោះ​កន្លង​មក ​អ្នក​និយម​ចាក់​កន្ទុយលេខ ឆ្នោត​​វៀតណាម​នេះ ភាគច្រើន​ស្ត្រី​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ ប៉ុន្តែ​ក៏​មាន​អ្នក​ស្នេហា​ល្បែង​ស៊ីសង​កន្ទុយលេខ​ខ្លះ​ទៅ​ចាក់​បន្តកន្ទុយ​គ្នា​ដែល​រូបភាព​មើលទៅ​ហាក់បីដូចជា​អតិថិជន​ទៅ​វេរ​លុយ ឬ​ដូរ​លុយ ក្រោម​ស្លា​ក«វី​ង»​មួយ​កន្លែង​នោះ​ដែរ ការ​ពិតជា​ទីតាំង ចែ​ម៉ី ប្រព្រឹត្ត​បទល្មើស​ល្បែងស៊ីសង​កន្ទុយលេខ​ឆ្នោតវៀតណាម​​រាប់​ឆ្នាំ​មក​ហើយ បើ​កុំ​មានការ​បែកធ្លាយ​ពី​អ្នក​ចាក់​ចាញ់ (​អស់​ខោ​) ជំពាក់​មេ​ដើរ​និយាយ​ពី​ទីតាំង​នោះ រហូត​ដឹង​ដល់​សមត្ត​កិច្ច​ទើប​មានការ​ចុះ​បង្ក្រាប និង​ចាប់​ម្ចាស់​ទីតាំង​យក​ទៅ​អនុវត្ត​ច្បាប់​ «​ដុសក្អែល​ចេញ​ម្តង​» ៕

Previous Post Next Post