កណ្តាល: ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពរងគ្រោះដោយសារដើមឈើរលំកិនបណ្ដាលឱ្យបាត់បងជីវិត ឈ្មោះ រិទ្ធ ចននី ភេទប្រុស អាយុ ១៥ឆ្នាំ ស្ថិតនៅភូមិសុខាភិរម្យ ឃុំលំហាច។
ក្នុងនោះក៏មានការនិមន្ដ និងអញ្ជើញចូលរួមពី
-ព្រះកិត្តិធម្មរតន៍ គ្រិស សុីនួន អនុគុណស្រុកអង្គស្នួល និងជាចៅអធិការវត្តត្នោត
-ព្រះមុនីបិយរង្សី ផេង សុភី ចៅអធិការវត្តយសមេត្រី
-ព្រះគ្រូ អាត សំអូន ចៅអធិការវត្តចែងម៉ែង
-ក្រុមការងារកាកបាទក្រហមកម្ពុជាស្រុក
-ក្រុមការងារឃុំលំហាច
*សម្ភារៈកាកបាទក្រហម រួមមាន៖
-អង្ករ ៥០ គីឡូ
-មី ០១កេស
-ទឹកសុទ្ធ ០១កេស
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១ យួរ
-ថវិកា ៥០០ ០០០៛
*វត្តនៃឃុំលំហាច បានឧបត្ថម្ភ ទយ្យទាន និង បច្ច័យ រួមមាន៖
-អង្ករ ៥០ គីឡូ
-ទឹកសុទ្ធ ០២ កេស
-ទឹកត្រី ០២ យួរ
-ទឹកស៊ីអ៉ីវ ០២ យួរ
-ទឹកផ្លែឈើ ០២ កេស
-បាឡុង ០១ឈុត
-ស្លាដក ០១
-ក្រណាត់ស ១០ដុំ
-ម៉េន ០១ ឈុត
-ថវិកា ២០០ ០០០៛
លោក អភិបាលស្រុក តែងតែចុះជួយ បងប្អូនប្រជាពលរដ្ឋ
ក្នុងមូលដ្ឋានស្រុកអង្គស្នួល នូវពេលដែលជួបការលំបាក ។








