ឆ្មក់បង្ក្រាបហាងបារាំង ២ទីតាំងជាប់គ្នា នៅផ្លូវ១៣៦ សង្ស័យលួចបង្កប់សេវាផ្លូវភេទ និងមានអនីតិជនបម្រើការងារ


(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបហាងបារាំងចំនួន ២ទីតាំងជាប់គ្នា ដែលមានយីហោ «ឡេម៉ឹន (Lemon)» និង «អូអេស៊ីស (OASIS 136)» ក្រោយសង្ស័យមានការលួចបង្កប់សេវាកម្មផ្លូវភេទ និងមានអនីតិជនមិនទាន់គ្រប់អាយុបម្រើការងារនៅក្នុងទីតាំងទាំងពីរ។


ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីមហាជន ខណៈសាធារណជនរង់ចាំមើលលទ្ធផលនៃការស្រាវជ្រាវ និងចំណាត់ការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ ជាពិសេសបញ្ហាការការពារអនីតិជនពីការកេងប្រវ័ញ្ចផ្លូវភេទ៕







Previous Post Next Post