ប្រទេសបង់ក្លាដែស ៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រីខាឡឺដាហ្ស៊ីយ៉ានារីដំបូងគេដែលដឹកនាំប្រទេសបង់ក្លាដែស បានទទួលមរណភាពហើយកាលពីថ្ងៃទី៣០ ធ្នូ ក្នុងជន្មាយុ៨០ឆ្នាំ។ លោកស្រីជាអ្នកប្រឡូកក្នុងនយោបាយនៅប្រទេសបង់ក្លាដែសអស់ពេល៤០ឆ្នាំ ។
គណបក្សជាតិនិយមបង់ក្លាដែសBNP របស់លោកស្រីប្រកាសថា ទោះបីសុខភាពរបស់លោកស្រី កាន់តែដុនដាបតែលោកស្រីនៅបន្តបន្ដិចទៀត អាជីពនយោបាយដោយចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សBNP សម្រាប់ការបោះឆ្នោតគ្រោងធ្វើនាខែកុម្ភៈខាងមុខនេះ។
លោកស្រីខាលីដាហ្ស៊ីយ៉ាពេល លោកស្រីមានអាយុ៤៥ឆ្នាំ នាថ្ងៃទី២០មីនាឆ្នាំ១៩៩១ បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសនោះ ដែលប្រជាជនភាគច្រើនជាសាសនិកអ៊ិស្លាម។ ៨ឆ្នាំក្រោយមកលោកស្រីត្រូវបានលើកជាប្រមុខគណបក្សBNP បន្ទាប់ពីស្វាមីលោកស្រី លោកហ្សុីយ៉ាអ៊ួរ៉ាហ៍ម៉ាន់ជាប្រធានាធិបតី ត្រូវគេធ្វើឃាតក្នុងរដ្ឋប្រហារយោធាឆ្នាំ១៩៨១មក។
ទោះបីមានការរិះគន់នានាថា លោកស្រីគ្មានបទពិសោធន៍លោកស្រីដែលមានកូន២នាក់បានធ្វើជាមេដឹកនាំគណបក្សប្រឆាំង ហើយលោកស្រីទទួលបានការគោរពច្រើន ដោយសារការតាំងចិត្តមុតមាំរបស់លោកស្រី៕
Tags:
ព័ត៌មានអន្តរជាតិ

