តុលាការ​កា.ត់ក្តី​សំណុំរឿងឆបោ.ករបស់​ក្រុមហ៊ុន​ពិភព​ដី​មាស​

រាជធានី​ភ្នំពេញ ៖ តាម​ការ​កំណត់ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តី​ពី ចំណាត់ការ​សំណុំ រឿង​ពាក់​ពន្ធ​នឹង​ក្រុមហ៊ុន​ពិភព​ដី​មាស កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំ រឿង​ព្រហ្ម​លេខ ៤២៨៩ ចុះ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៣ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ពាក់​ពន្ធ​ពី​បទ​.​ឆបោក មាន​ស្ថាន​ទម្ងន់ទោស លើ​ជនជាប់ចោទ​ចំនួន ១៩ នាក់ និង​បទ​.​ហឹ​ង្ស​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដែល​មាន​ជនជាប់ចោទ​ចំនួន ៥ នាក់ ដែល​មាន​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ៤៣ នាក់ ជា​តំណាង​ឲ្យ​ជន​រង​គ្រោះ​ចំនួន ១០៩៤ គ្រួសារ ។

សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណ ដោយ​ភាគី​តំណាង​ឲ្យ​ដើមបណ្តឹង​មាន​តែ​ចំនួន​១៥ នាក់​ចូលរួម នឹង​ភាគី​ចុង​ចម្លើយ​ចំនួន ៥ អម​ដោយ​មេធាវី​ការពារ​តាម​ផ្លូវច្បាប់​ទាំង​សងខាង មក​តតាំង​ក្តី​ក្នុង​សំណុំរឿង​ខាងលើ​នេះ ។

សវនាការ​បាន​សួរ​ដេញដោល​តាំងពី​ព្រឹក​រហូត​វេលា​ថ្ងៃត្រង់​ទើប​ចប់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ ខាង​មុខ ។

ចំណែក​នៅ​ខាងក្រៅ​បរិវេណ​របង​តុលាការ​វិញ មាន​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត រាជធានី ដែល​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស​រាប់រយ​នាក់ បាន​នាំ​គ្នា​នៅ​តាមដាន​និង​ចាំ​ស្តាប់​លទ្ធផល​សវនាការ​នោះ​ដែរ ដែល​ម្នាក់​ៗ​អស់សង្ឃឹម​”​ប្រាក់​ចេញពី​ហោប៉ៅ​ហើយ មិន​អាច​វិល​មក​វិញ​បាន​” ។ ក្រោយ​ពី​ចប់​សវនាការ​ប្រជាពលរដ្ឋ ដែល​មក​តាមដាន​ស្តាប់​លទ្ធផល​នោះ ក៏​បាន​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​និង​ម៉ូតូ​ទៅ​ផ្ទះសម្បែង​យ៉ាង​ស្ងៀមស្ងាត់​រៀង​ៗ​ខ្លួន​ទៅ ។

សូម​ជម្រាប​ថា ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​មក​ពី​តាម​បណ្តា​ខេត្ត និង​រាជធានី ខ្លះ​កាន់​បដា​មាន​សរសេរ​ជា​អក្ស និង​ផ្ទាំង​រូបថត​ថ្នាក់ដឹកនាំ​កំពូល ដែល​រង​គ្រោះ​ដោយ​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស បាន​នាំ​គ្នា​ទៅ​បិទផ្លូវ និង​ច្រក​ទ្វារ​ចេញចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍ ស្នើ​សុំ​ឲ្យ​តុលាការ​ចេញ​ដីកាចាប់ខ្លួន​លោក ហ៊ី គឹ​ម​ហុង មក​ដាក់​ពន្ធនាគារ​វិញ ដើម្បី​ដោះ​ស្រា យ​ប្រាក់ ដែល​ក្រុមហ៊ុន​ពិភព​ដី​មាស​ឆបោក​ពី​ពួក​គាត់ ។

ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​សាលា ដំបូង​ទទួលយក​ដោយ​មាន​បោះត្រា​ចូល​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ហើយ​ត្រូវ​បានការ​ឆ្លើយ​តប​មក​វិញ​”​តុលាការ​នឹង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាម​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍ តែ​ទុក​ពេល​២ ស​ប្តា​រិ៍​ទើប​មាន​លទ្ធផល ។

ពាក្យ​បណ្តឹងសុំ​អន្ត​រាគ​មន៍​នោះ​មាន​ខ្លឹមសារ​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​ចំនួន ១៤២៦ គ្រួសារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ពិភព​ដី​មាន​ស អ៊ិ​ន​វេស​មិន ឯ​.​ក ឆបោក និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត ។ សូម​គោរព​ចូល​មក ឯកឧត្តម នួន ណា​រ៉ា ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់ ។

កម្មវត្ថុ ៖ ស្នើ​សុំ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ ពាក់​ពន្ធ​នឹង​សំណុំរឿង​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក ឆបោក និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ដូច​ខាងក្រោម ៖
១.​ស្នើ​សុំ​ស្ថាប័ន​តុលាការ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក ជា​បន្ទាន់ ។
២.​ស្នើ​សុំ​ស្ថាប័ន​តុលាការ​ឃាត់ខ្លួន​អតីត​ឧកញ៉ា ហ៊ី គឹ​ម​ហុង អតីត​លោក​ជំទាវ សាន សុទ្ធា​វិ​ន ឧកញ៉ា ហ៊ី វាសនា ឧកញ៉ា ចេ​ង សង្ហា​ក់ ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក និង​បក្ខពួក​ជា​បន្ទាន់ ។

៣.​ស្នើ​សុំ​ស្ថាប័ន​តុលាការ​រិ​ប​អូស​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​អតីត​អ្នកឧកញ៉ា ហ៊ី គឹ​ម​ហុង លោក​ជំទាវ សាន សុទ្ធា​វិ​ន ឧកញ៉ា ហ៊ី វាសនា ឧកញ៉ា ចេ​ង សង្ហា​ក់ ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក និង​បក្ខពួក​ជា​បន្ទាន់ ។

៤.​ស្នើ​សុំ​ស្ថាប័ន​តុលាការ​អន្តរាគមន៍​ជួយ​ពន្យា​ពេល គ្រឹះ​ស្ថា​ធនាគារ និង មីក្រូហិរញ្ញវត្ថុ​ផ្អាក​ការ​បង់ប្រាក់​ដើម ប្រាក់​ការ ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ចាញ់បោក​ក្រុមហ៊ុន ពិភព​ដី​មាស
អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក រហូត​ទាល់តែ​ស្ថាប័ន​តុលាការ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌ និង លុយកាក់​មក​វិញ​គ្រប់​គ្នា​សិន ទើប​ធ្វើការ​សង​ប្រាក់​ត្រឡប់​ទៅ​គ្រឹះស្ថាន ធនាគារ និង​មីក្រូហិរញ្ញវត្ថុ វិញ ។

សូម​ជម្រាប​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស​រាប់រយ​នាក់​នោះ ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពត កំពង់ធំ​សៀមរាប បាត់ដំបង កំពង់​ឆ្នាំ តាកែវ ព្រៃវែង ស្វាយ​រៀង ឧត្តរមានជ័យ បាន​នាំ​គ្នា​ទៅ​ឈរ​បិទផ្លូវ​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​សំខាន់​មាន​២ ចំណុច ៖

ទី​១.​ចង់​ឲ្យ​តុលាការ​ពន្ន​នីតិវិធី ឲ្យ​មាន​ដំណោះស្រាយ​ឆាប់​ៗ
ទី​២.​ចង់​ឲ្យ​ចាប់ខ្លួន​អតីត​អ្នកឧកញ៉ា ហ៊ី គឹ​ម​ហុង វិញ បើសិនជា​អត់​មាន​លុយ​សង​ពួក​គាត់​នោះ​ទេ ។

ការ​បិទផ្លូវ​សាធារណៈ​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ គេ​បាន​សង្កេត​ឃើញ​លោក លឹ​ម សុភា អភិបាល នៃ​គណ​អភិបាល​ខណ្ឌ ជ្រោយចង្វារ ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ទៅ​សម្រួល សណ្តាប់ធ្នាប់ ចរាចរណ៍ ដោយ​យ៉ាង​យកចិត្តទុកដាក់ មិន​ឲ្យ​រំខាន​ដល់​ការ​កក ស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ទេ ។

តែ​ទោះជា​យ៉ាងណា​ក្តី​ប្រជា​ពល រដ្ឋ​រង​គ្រោះ​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ខ្លះ​មិន​សប្បាយចិត្ត​ចំពោះ​ចំណាត់​របស់​តុលាការ ថា មាន​ភាព​យឺន​យ៉ាវ​ក្នុង​ការ​ដោះ ស្រាយធ្វើ​ឲ្យ​ពួក​គាត់​វ័ន​ក​ជំពាក់​បំណុល​ធនាគារ ។ ពួក​គាត់​នៅ​អង្គុយ​សំកុក​ដាច់ដាច់​ទឹក រង់ចាំ​លទ្ធផល​ពី​តុលាការ​តាំងពី​ព្រឹក រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ទើប​មានការ​អនុ​ញ្ញតិ​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១០ នាក់ ចូល​ជួប ៕


 

Previous Post Next Post