ថ្ងៃនេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និងលោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី អញ្ជើញ​ជួប​សួរសុខទុក្ខវីរ​កងទ័ព និង​វីរ​នគរបាល​ កំពុង​ព្យាបាលរបួសនៅ​តាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា រួម​ជាមួយ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ឧត្តម​ភរិយា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន វីរ​កងទ័ព និង​វីរ​នគរបាល ដែល​រង​របួស​ក្នុង​សមរភូមិ និង​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​បន្ត​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ។

សម្តេច​ធិ​បតី បាន​ថ្លែងអំណរគុណ ចំពោះ​វីរភាព​របស់​បងប្អូន វីរ​កងទ័ព និង​វីរ​នគរបាល​ទាំងអស់ ដែល​បាន​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​ការពារ​ទឹកដី​របស់​យើង និង​សូម​ជូនពរ​ដល់​បងប្អូន​វីរ​កងទ័ព និង​វីរ​នគ​បាលរ​ងរ​បួស ដែល​កំពុង​សម្រាក​ព្យាបាល​ទាំងអស់ សូម​ឱ្យ​ឆាប់​ជា​សះស្បើយ និង​មាន​សុខភាព​ល្អ​មាំមួន​ឡើង​វិញ ដើម្បី​អាច​ត្រឡប់​ទៅ​បំពេញភារកិច្ច និង​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​លោកគ្រូ​ពេទ្យ​អ្នកគ្រូ​ពេទ្យ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​បាន​សហការ ក្នុង​ការ​ជួយ​សម្របសម្រួល​ដឹក​ជញ្ជូន និង​ព្យាបាល​បងប្អូន​យ៉ាង​យកចិត្តទុកដាក់ ចាប់ពី​មន្ទីរពេទ្យ​នៅ​មូលដ្ឋាន រហូត​បន្ត​ព្យាបាល​មក​ដល់​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ ៕



 

Previous Post Next Post