រថភ្លើងដឹកអ្នកដំណើរធ្លាក់ពីលើផ្លូវដែក ស.ម្លា.ប់​មនុស្ស១៣នាក់ និងរបួសជិត១០០នាក់

ប្រទេស​ម៉ិចស៊ិក ៖ យោង​តាម​អាជ្ញាធរ​ថា រថភ្លើង​១​ខ្សែ​ដឹក​មនុស្ស​២៥០​នាក់ បាន​ធ្លាក់​ពី​ផ្លូវដែក​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ នៅ​រដ្ឋ​អូ​អាសា​កា​ភាគ​ខាងត្បូង​ម៉ិចស៊ិក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់ និង​របួស​៩៨​នាក់ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កង​ម៉ា​រី​ម៉ិចស៊ិក ដែល​គ្រប់គ្រង​ផ្លូវ​រថភ្លើង​នេះ​បញ្ជាក់​ថា មនុស្ស​១៣៩​នាក់​រួច​ផុត​ពី​គ្រោះថ្នាក់​នោះ មនុស្ស​៩៨​នាក់​រង​របួស ហើយ​គួរ​ឱ្យ​សោកស្ដាយ​មនុស្ស​១៣​នាក់​បាន​ត្រូវ​ស្លាប់ ។

ខ្សែ​រថភ្លើង​នោះ​ដែល​មាន​ក្បាល​២ និង​ទូ​ដឹក​អ្នកដំណើរ​៤ បាន​ចាក​ចេញពី​ក្រុង​សាលី​ណា​គ្រូ​ស ជាប់​ឆ្នេរ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក បាន​ធ្លាក់​ពី​ផ្លូវដែក​នៅ​កូ​អាត​ហ្សា​កូ​អាល់​កូ​ស ក្នុង​រដ្ឋ​វេ​រ៉ា​គ្រូ​សន​ជាប់​ឈូង​សមុទ្រ​ម៉ិចស៊ិក ។

កង​ម៉ា​រី​ន​គូសបញ្ជាក់​ថា ធ្វើការ​ជាមួយ​អាជ្ញាធរ​ដឹក​ជញ្ជូន ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់ និង​ស្ដារ​ឡើង​វិញ​កិច្ច​ដំណើរ​នៃ​ផ្លូវដែក​នោះ ៕


 

Previous Post Next Post