ក្រុមកាប់ប្លន់ចំនួន០៤នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាងស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនឡើងតុលាការ


 ខេត្តកណ្តាល : ជនសង្ស័យចំនួន០៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)ពីអ្នកធ្វើដំណើរ ធ្វើអោយខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ត្រូវសមត្ថកិច្ចស្រុកស្អាង បើកប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ ដោយកើតហេតុចាប់តាំងពីថ្ងៃទី០៦ខែមករាមកដល់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ 21 ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ 

  លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ ជនរងគ្រោះមានចំនួន០៣នាក់ : 

១-ឈ្មោះ ឡេង សេងហ៊ាង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (មានស្នាមរបួសក្បាលដេរចំនួន០៥ថ្នេរដោយក្រុមជនសង្ស័យធ្វេីសកម្មភាពកាប់), 

២-ឈ្មោះ រដ្ឋា សុផាត ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ , ៣-ឈ្មោះ អ៊ែល សៀងហុី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ជនរងគ្រោះទាំងបីនាក់មានទីលំនៅជាមួយគ្នាក្នុងសង្កាត់ រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។  ចំនែកជនសង្ស័យមានគ្នីគ្នាចំនួន០៤នាក់ : ១-ឈ្មោះ ឡុង ប៉េងឡេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិកូនជ្រែ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួនបញ្ជូនទៅតុលាការ )នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦( វិជ្ជមានសារធាតុញៀន) , ២-ឈ្មោះ ប៊ុន ថារិទ្ធីស័ក មានទីលំនៅភូមិព្រែកស្នង ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)នៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ ២០២៦ ករណីហិង្សាដោយចេតនាទៅវិញទៅមក(បង្កឡេីងដោយក្មេងទំនេីង)នៅចំណុចផ្លូវសុធារសស្ថិតនៅភូមិ ០៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ,  ៣-ឈ្មោះ យឿន សុងួន  ភេទប្រុសអាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល, ៤-ឈ្មោះ ភ័ន្ត ណាវុធ ភេទប្រុសអាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ 

   វត្ថុតាងចាប់យក :  កណ្តៀវខ្វាងចំនួន០១ដេីមដងធ្វេីអំពីឬស្សី , 

ស្លាកលេខម៉ូតូចំនួន០១ភ្នំពេញ1MC.4075 ។(ជារបស់ជនរងគ្រោះរកឃេីញវិញ)


  លោកអធិការបានបញ្ជាក់យ៉ាងលម្អឹតថា÷  នៅវេម៉ោង០១និង៣០នាទីថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២៦  ជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូចេញពីផ្ទះនៅសង្កាត់ រកាខ្ពស់ ដេីម្បីទៅដេកនៅផ្ទះពូនៅឃុំស្អាងភ្នំ ស្រុកស្អាង ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំងបួននាក់ បានជិះម៉ូតូចំនួន០២គ្រឿងធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះឈ្មោះ ឡេង សេងហ៊ាង ត្រូវរបួសចំក្បាល(ដេរ០៥ថ្នេរ )ហើយជនរងគ្រោះ០២នាក់ទៀត បានដកកូនសោរចេញពីម៉ូតូរួចស្រែកឲ្យគេជួយ ស្រាប់តែជនសង្ស័យបានកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាត (មានកាមេរ៉ាសុវត្ថិភាព) ពេលធ្វេីសកម្មភាពរួចហេីយក្រុមជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់។

   នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៦ សមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង ប៉េងឡេង បញ្ជូនទៅតុលាការ  ដាក់ពន្ធនាគារ ។  រហូតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ២២ និង ៣០ នាទីកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ពីរនាក់បន្ថែមទៀត បញ្ជូនមកអធិការនគរបាលស្រុកស្អាងដើម្បីសាកសួរ ។

 នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះប្រាកដមែន តែយកមិនបានដោយជនរងគ្រោះបានដកសោរនិងស្រែកអោយគេជួយ ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ធាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ ដោយ:  កុល គន







أحدث أقدم