សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ធាននគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា÷ ជនសង្ស័យមានឈ្មោះ វុធ រ៉ាវីត ប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន + ) និង មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
វត្ថុតាងចាប់យកមាន : គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៥ កញ្ចប់មធ្យមសរុបទម្ងន់៧២,៣២ក្រាម,
ទូរសព្ទចំនួន០៣គ្រឿង ។
សមត្ថកិច្ចបន្តទៀតថា÷
នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ សហការណ៍ជាមួយកម្លាំងប្រជាការពារ បានធ្វើការល្បាតក្នុងមូលដ្ឋានរបស់ខ្លួន លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ប្រទះឃើញ ជនសង្ស័យ ហាក់មានអកប្បកិរិយា ភ័យៗចម្លែកៗ ដោយមានការសង្ស័យ កម្លាំងក៏បានធ្វើការត្រួតពិនិត្យ ក៏រកឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់មធ្យម រួចក៏បាននាំខ្លួនមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ៖ ថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅភ្នំពេញ តាមរយ:តេឡេក្រាមបិទលេខក្នុងតំលៃ ៥០០ដុល្លា(ប្រាំរយដុល្លា)ដោយគេបានផ្លុងថ្នាំញៀនទុកចោលដេីម្បីអោយខ្លួនទៅយក រួចខ្លួនបានរំលែកជាកញ្ចប់ៗ លក់បន្តក្នុងមួយកញ្ចប់តំលៃ ១០០.០០០៛(ដប់ម៉ីនរៀល) ទៅ៤០០.០០០៛(សែសិបម៉ីនរៀល)ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមទាងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕




