របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦៖
* តំបន់វាលទំនាប៖ សីតុណ្ហភាព ២៣°C - ៣៦°C អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅខេត្តមួយចំនួន គ្របដណ្តប់លើផ្ទៃដី១០%។* តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៣°C - ៣៥°C អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅខេត្តមួយចំនួន គ្របដណ្តប់លើផ្ទៃដី១០%។
* តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៤°C - ៣៥°C អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី១៥%។

