(ភ្នំពេញ) អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដោយមានការសហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ដោយត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នាអាធ្រាតថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
Tags:
សន្តិសុខ និងសង្គម




