ពលរដ្ឋការពារចោរ "នេះជាពាក្យមួយថ្មីកេីតលេីទឹកដីភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ
សូមបងប្អូនមេត្ដាពិចារណាមុនធ្វេីអ្វីមួយគួរគិតពិចារណាអោយច្បាស់មិនមានសមត្ថកិច្ចអាជ្ញាធរថ្នាក់ណា....
កំពង់ស្ពឺ៖ នាថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដោយបានការណែនាំពីឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ រួមដំណេីរដោយលោកឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌទទួលផែនការងារធនធានមនុស្ស ទទួលផែនការងារភស្ដុភារនិងគណនេយ្យ ទទួលជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោកនាយការិយាល័យបុគ្គលិក និងមន្រ្ដីនគរបាលក្រោមចំណុះ បានអញ្ជេីញសួរសុខទុក្ខលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដែលកំពុងតែសំរាកព្យាបាលរបួសដោយសារចូលរួមក្នុងកិច្ចប្រតិបត្ដិការរំដោះសមត្ថកិច្ចដែលចុះអនុវត្ដចាប់មុខសញ្ញាចោរកម្មលួចរថយន្ដដឹកទំនិញពីស្រុកពាមរ៍ ខេត្ដព្រៃវែង យកមកលក់អោយមុខសញ្ញាទទួលផលចោរកម្មទិញលក់រថយន្ដនៅចំណុចផ្លូវជាតិលេខ៣ ភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺដែលប្រតិបត្ដិការនេះបង្កឡេីងដោយក្រុមបក្ខពួកមុខសញ្ញារកសុីផលចោរកម្មដ៏សកម្មប្រចាំភូមិសាស្រ្ដខាងលេីបានបំផុសស្រែកឡូឡាចោទប្រកាន់ថាមិនដឹងសមត្ថកិច្ចមកពីណាទេ គ្មានឯកសញ្ឋាន គ្មានដីកា និងមិនមែនជាសមត្ថកិច្ចពិតប្រាកដ ចេះតែចុះមកចាប់ពលរដ្ឋស្លូតត្រង់និងអ្នករកសុីលក់ទិញឡាន ( គ្រប់ប្រភេទគ្មានឯកសារនិងដោះបំបែកលក់គ្រឿងឡានតាមអំពេីចិត្ដ )ទេីបប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលេី មានការអាណិតអាសូរដល់ក្រមចោរ នាំគ្នាចេញមុខនាំគ្នាឡេីងផ្លូវជាតិលេខ៣ ចាញ់កលល្បិចក្រុមបក្ខពួកចោរបែរជាប្រឆាំងតដៃមានកាំបិតពូថៅដំបងរបងរនាំងដែក គ្រែតុកៅនិងសម្ភារៈអាវុធជាច្រេីនទៀតមករារាំងមិនអោយសមត្ថកិច្ចនគរបាលអនុវត្ដចាប់នាំមុខសញ្ញាចោរលួចរថយន្ដ មុខសញ្ញាទទួលផលចោរកម្មចេញបាននិងបានវាយតបតមកលេីសមត្ថកិច្ចបណ្ដាលអោយខូចខាតនិងរបងរបួស កងកំលាំងនគរបាលជាច្រេីននាក់ខូចខាតទ្រព្យសម្បត្ដិរដ្ឋមធ្យោបាយរថយន្ដនិងរថយន្ដផ្ទាល់ខ្លួនរបស់មន្រ្ដីនគរបាល និងប៉ះពាល់ដល់អ្នកដំណេីរឆ្លងកាត់ដែលជាហេតុការណ៍មួយអាក្រក់បំផុតមិនធ្លាប់កេីតមានទាល់តែសោះ " ពលរដ្ឋការពារចោរ "នេះជាពាក្យមួយថ្មីកេីតលេីទឹកដីភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ
សូមបងប្អូនមេត្ដាពិចារណាមុនធ្វេីអ្វីមួយគួរគិតពិចារណាអោយច្បាស់មិនមានសមត្ថកិច្ចអាជ្ញាធរថ្នាក់ណា
អាចធ្វេីសកម្មភាពបែបនេះមកលេីពលរដ្ឋខ្លួនឯងនោះទេ ច្បាប់ គឺ ច្បាប់ ៕ អង្គស្នួល ប៉ុស្តិ៍




