ខេត្តកណ្តាល: អនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែម សុថាវរ៉ូ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងចាត់វិធានការភ្លាមៗ តាមការបញ្ជាកផ្ទាល់របស់លោកអភិបាលស្រុក ដើម្បីកាយស្តារប្រឡាយ ព្រមទាំងប្រមូលកាកសំណល់សំរាមដែលកកស្ទះ បង្កឱ្យមានការជន់លិចផ្លូវសាធារណៈ ស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ការកាយស្ដារសំរាមក្នុងប្រឡាយនេះធ្វើឡើងដើម្បីបើកផ្លូវទឹក និងរំដោះទឹកភ្លៀងកុំឱ្យជនលិច បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ស្របពេលជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលស្រុកអង្គស្នួល សូមផ្តាំផ្ញើ និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់៖
សូមមេត្តាកុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងប្រឡាយទឹក ដែលជាមូលហេតុចម្បងធ្វើឱ្យស្ទះផ្លូវទឹកហូរ និងបង្កជាការលិចលង់បែបនេះ។
ជាពិសេសនៅក្នុងរដូវវស្សា ដែលជិតចូលមកដល់នេះ សូមបងប្អូនចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះចោលពាសវាលពាសកាល ដើម្បីបង្ការការពារការលិចលង់នៅពេលមានភ្លៀងធ្លាក់មកវិញ និងដើម្បីសោភ័ណភាពភូមិឃុំរបស់យើងទាំងអស់គ្នា។
ស្រុកអង្គស្នួល #អភិវឌ្ឍន៍មូលដ្ឋាន #ទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ #សហគមន៍ស្អាតំ








