អាជ្ញាធរខេត្តស្វាយរៀង ចុះឆែកឆេររដ្ឋបាលចំហ៣ទីតាំង នៅក្រុងបាវិត បង្ក្រាបករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងស្នាក់នៅខុសច្បាប់រឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ (ស្រី ១នាក់)

 

ខេត្តស្វាយរៀង:អាជ្ញាធរខេត្តស្វាយរៀង ចុះឆែកឆេររដ្ឋបាលចំហ៣ទីតាំង នៅក្រុងបាវិត បង្ក្រាបករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងស្នាក់នៅខុសច្បាប់រឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ (ស្រី ១នាក់)។


សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំងសង្ស័យមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៣ទីតាំង ស្ថិតក្នុង ក្រុងបាវិត ខេត្តស្វាយរៀង។


និងមានការចូលរួមពីលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត រួមមាន លោក សំ សំ អុល អធិការនគរបាលក្រុង និងកងរាជអាវុធហត្ថក្រុង។









ប្រភពបន្តថា ជាលទ្ធផលនៃការត្រួតពិនិត្យលើទីតាំងទាំង ៣ ពាក់ព័ន្ធនឹងករណីសង្ស័យ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ (ស្រី ១នាក់) និងដកហូតវត្ថុតាងមួយចំនួន។


បច្ចុប្បន្ន ដោយមានការឯកភាព និងស្របតាមនីតិវិធី កម្លាំងចម្រុះបានសម្រេចបិទទីតាំងទាំងនោះជាបណ្តោះអាសន្ន ព្រមទាំងបានបញ្ជូនខ្លួនជនសង្ស័យ និងសម្ភារៈអេឡិចត្រូនិច ដកហូតបានទាំងអស់ ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

أحدث أقدم