ខណៈដែលឆ្នាំ២០២៥ នឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ ប្រភពនៅក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាមួយរូបបានអះអាងថា វា គឺជាឆ្នាំបំបែកឯកត្តកម្មរឿងទាក់ទាញវិនិយោគ ។
ប្រភពដដែលបានឲ្យដឹងថា កម្ពុជាបានទាក់ទាញគម្រោងវិនិយោគ សរុបប្រមាណជា៦៣០គម្រោង ដែលមានទុនវិនិយោគសរុបជាង១០ពាន់លានដុល្លារ ។
អ្នកវិនិយោគទុនធំជាងគេ គឺនៅតែចិន ដែលតាមពីក្រោយដោយវិនិយោគទុននៅក្នុងស្រុក សិង្ហបុរី វៀតណាម អង់គ្លេស និងសហរដ្ឋអាមេរិក ។
ប្រភពដដែលបានបន្តថា នៅឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជាអាចនឹងបង្កើនសកម្មភាព នៅក្នុងការទាក់ទាញវិនិយោគពី ប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី សហភាពអឺរ៉ុប អាមេរិកជាដើម ៕
Tags:
សេដ្ឋកិច្ច

